ចុះទៅពិនិត្យស្ថានភាពដាំដុះបន្លែនៅសហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់
ចេញ​ផ្សាយ ០៤ មេសា ២០២៥
27

ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥

លោកស្រី វាល់ ម៉ារ៉ា មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៏កសិកម្ម បានចុះទៅពិនិត្យស្ថានភាពដាំដុះបន្លែនៅសហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់ ដែលសិ្ថតនៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់។ តម្លៃបន្លែស្ពៃលក់អោយក្រុមហ៊ុនទទួលទិញគឺមានតម្លៃស្ទុះឡើងជាងខែមករា។ បច្ចុប្បន្ននេះក្រុមហ៊ុនត្រូភីខេមដែលបានចុះកិច្ចសន្យារួចទទួលទិញបន្លែគ្រប់មុខ​ និងនៅក្នុងខែមីនាខាងមុខនេះសហគមន៍គ្រោងនឹងធ្វើការចុះកិច្ចសន្យាជាមួយជាមួយក្រុមហ៊ុនទទួលទិញបន្លែហ៊ុយយន់ ជាបន្តទៀត។​

ចំនួនអ្នកចូលទស្សនា
Flag Counter