ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥
អ្នកសម្របសម្រួលកម្មវិធីASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានជូនក្រុមអ្នកឯកទេសរបស់លេខាធិការដ្ឋានកម្មវិធី ASPIRE-AT ដែលដឹកនាំដោយលោក វង្ស ទ្រី អនុប្រធានក្រុមទីប្រឹក្សា និងមន្រ្តីធនាគារ ARDB ចុះជួបពិភាក្សាជាមួយសហគមន៍សំភ្លីអង្គររង្សី ស្ថិតនៅភូមិគរ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ដើម្បីពិភាក្សា និងជម្រាបជូនពីលក្ខខណ្ឌតម្រូវរបស់ធនាគារ ARDB ក្នុងការទទួលបានកម្ចីជាលក្ខណ:សហគមន៍កសិកម្ម និងជួបពិភាក្សាជាមួយសមាជិកសហគមន៍កសិកម្មរនាមសាមគ្គីនៅឃុំរនាម ស្រុកទ្រាំង ចំនួន ៤នាក់ ដែលត្រូវការកម្ចីផងដែរ។ លទ្ធផលនៃការចុះសិក្សានេះខាងធនាគារឲ្យសហគមន៍ត្រៀមឯកសារដែលបានចុះបញ្ជីសហគមន៍ កំណត់ហេតុផ្សេងៗ ទ្រព្យធានា និងផែនការអាជីវកម្ម ចំពោះកម្ចីសមាជិកសហគមន៍កសិកម្មក៏ត្រូវត្រៀមទ្រព្យបញ្ចាំ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងផែនការមុខរបរឲ្យបានច្បាស់ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម