ចុះសម្របសម្រួលជាមួយ​ កញ្ញា​ ឈន​ ចន្ទ​ ចរិយា​ គ្រូបង្រៀន​ រួមនិង​និសិ្សត​ ៣នាក់​ នៃវិទ្យាល័យវេជ្ជសាស្រ្តសត្វនៃសាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម
ចេញ​ផ្សាយ ៣១ មករា ២០២៥
18

ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥

លោក​ ហន​ ឧត្តម​ មន្រ្តីការិយាល័យផលិតកម្ម​ និងបសុព្យាបាលខេត្ត​ បានចុះសម្របសម្រួលជាមួយ​ កញ្ញា​ ឈន​ ចន្ទ​ ចរិយា​ គ្រូបង្រៀន​ រួមនិង​និសិ្សត​ ៣នាក់​ នៃវិទ្យាល័យវេជ្ជសាស្រ្តសត្វនៃសាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ កំពុងសិក្សាស្រាវជ្រាវបញ្ចប់ថ្នាក់បណ្ឌិត​ និងថ្នាក់បសុវេជ្ជបណ្ឌិត​ ចុះសម្ភាសន៏​ និងប្រមូលសំណាកសាច់​ជ្រូក​ និងសាច់មាន់​ សរុប​ ៨នាក់​ រួមមាន៖
-សំណាកសាច់មាន់​ ៤៨​
-សំណាកសាច់ជ្រូក​ ៤៨​
ស្ព្រមទាំងចុះស្វែងយល់ពីចំណេះដឹងឥរិយាបទ​ និងការអនុវត្តរបស់អ្នកលក់សាច់ទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារ​ នៅផ្សារសំរោងយោង​ ស្រុកបាទី​ និងផ្សារធំតាកែវ​ ក្រុងដូនកែវ​   ដោយមានការចូលរួមពី​ លោក​ នៅ​ ណារិន​ ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ​ និងបរិស្ថាន​ ស្រុកបាទី​ និងលោក​ ជា​ សុខា​ មន្រ្តីពេទ្យសត្វការិយាល័យកសិកម្មធនធានធម្មជាតិ​ និងបរិស្ថាន​ ក្រុងដូនកែវ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter