ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥
លោក អុីង សុភិន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តរួមនិងលោក ហន ឧត្ដម មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានសហការណ៏ជាមួយក្រុមការងារស្រាវជ្រាវវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយមានការចូលរួមពីលោក ជា សុខា មន្រី្តពេទ្យសត្វការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានក្រុងដូនកែវ និងលោក នៅ ណារិន ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកបាទី បានចុះសំភាសន៏ អាជីវករលក់ មាន់ ទា ៦នាក់ អ្នកសំលាប់ មាន់ ទា ១នាក់ និងយកសំណាក់មាន់ ២០ក្បាល ទា ២០ក្បាលនៅផ្សារធំតាកែវ ក្រុងដូនកែវ និងសំភាសន៏កន្លែងបោចមាន់ ទា ១កន្លែង និងយកសំណាក មាន់ ២០ក្បាល ទា ២០ក្បាល នៅផ្សារសំរោងយោង ស្រុកបាទី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម