ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥
លោក ហន ឧត្ដម មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងលោក សុខ រេត មន្រ្តីការិយាល័យកសិឧស្សាហកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន បានចុះពិនិត្យ និងផ្ដល់បច្ចេកទេសដល់កសិករគំរូ ស្ដីពីការថែទាំឡជីវឧស្ម័ន និងការប្រើប្រាស់ជីឡជីវឧស្ម័នសម្រាប់ដាំដំណាំបន្លែលេីរាន ឬធ្នេីរ ចំនួន ០៤បង្ហាញ នៅសហគមន៍កសិកម្មឧត្តមសុរិយា ភូមិតាសូរ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។ ជាលទ្ធផលដូចខាងក្រោម៖
+ការប្រេីប្រាសឡជីវឧស្ម័នដំណេីរការធម្មតាមិនមានបញ្ហាអ្វីឡេីយ
+កសិករ ១គ្រួសារ ចាប់ផ្តេីមព្រោះកូនស្ពៃក្រញ៉ាញ់បាន១សប្តាហ៏។
+កសិករចំនួន ៣គ្រួសារ ទៀត កំពុងប្រមូលផល
+ស្ពៃក្រញ៉ាញ់លក់បាន ១គីឡូ តម្លៃ ៤០០០រៀល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម