ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត លើរបៀបវិរៈដូចខាងក្រោម :
-ពិនិត្យ កូរ៉ុមរបស់ក្រុមប្រឹក្សាខេត្ត ដែលបានចូលរួមប្រជុំ ដោយ លោក ឃុន ស៊ា នាយករងរដ្ឋបាលខេត្ត
-មតិបើកកិច្ចប្រជុំសាមញ្ញលើកទី៨ ដោយឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត
-ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំលើកទី៧ ដោយលោក តុំ ផល នាយករងទីចាត់ការរដ្ឋបាល
-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ និងរបាយការណ៍ប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ ដោយលោក ធូ សំណាង មន្ត្រីការិយាល័យសរុប និងព័ត៌មាន
-ពិនិត្យ និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការរបស់សាលាខេត្តតាកែវ ប្រចាំខែធ្នូ ឆ្នាំ២០២៤ ដោយលោក ជឹម សាវរី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស
-ប្រកាសពេលវេលា កិច្ចប្រជុំសាមញ្ញលើកទី៩ នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម