មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TAK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន
ចេញ​ផ្សាយ ៣១ មករា ២០២៥
16

ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥

លោក សោ​ សារឿង​ ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម​ ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TAK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន រួមដំណើរជាមួយ ទីប្រឹក្សា CS2 /PPP បានជួបជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម  ដើម្បីពិភាក្សា​ និងពន្យល់ពីការបង្កើត រចនាសម្ព័នការគ្រប់គ្រង និងថែទាំឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ និងបានពន្យល់ពីរបៀបកត់ត្រាតារាងក្នុងសៀវភៅការទិញស្រូវស្តុកទុកក្នងឃ្លាំង​ និងលក់ស្រូវចេញនៅតាមសហគមន៍ដូចខាងក្រោម៖
-សហគមន៍កសិកម្មពន្លឺសរីរាង្គ ឃុំពេជសារ ស្រុកកោះអណ្តែត
-សហគមន៍កសិកម្មសំភ្លីអង្គររង្សី ឃុំពេជសារ ស្រុកកោះអណ្តែត។

ចំនួនអ្នកចូលទស្សនា
Flag Counter