ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥
លោក អុីង សុភិន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តរួមនិងមន្រ្តី ២នាក់ បានប្រជុំជាមួយក្រុមការងារស្រាវជ្រាវវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាស្ដីពីការសុំអនុញ្ញាតអនុវត្តសកម្មភាពស្រាវជ្រាវនិងសម្របសម្រួល គម្រោង តាមដានការរីករាលដាលនៃវីរុសគ្រុនផ្ដាសាយបក្សីនៅក្នុងបណ្ដាញទីផ្សារបក្សីរស់នៅខេត្តតាកែវ ដោយមានការចូលរួមពីលោក ជា សុខា មន្រ្តីពេទ្យសត្វ ការិយាល័យកសិកម្មធនធានធម្មជាតិ និងបិស្ថានក្រុងដូនកែវ។ ជាលទ្ធផលអង្គប្រជុំបានសម្រេចអនុញ្ញាតអោយអនុវត្តគម្រោង និងសម្របសម្រួល នៅទីផ្សារលក់បក្សី កន្លែងបោចបក្សី នៅស្រុកទ្រាំង ស្រុកត្រាំកក់ ស្រុកបាទី និងក្រុងដូនកែវ និងពេលរសៀលបន្តចុះសម្ភាសន៏ អាជីវករលក់បក្សី នៅផ្សារធំតាកែវផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម