ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងមន្រ្តីជំនាញ បានអមដំណើរ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារក្រសួងកសិកម្ម ឯកឧត្តម សុខ វិសាល និង ឯកឧត្តម ឈុន ឆុនលី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងទីតាំងប្រភពទឹកអាងទន្លេបាទី (ដែលហូរមកពីរលាំងជ្រៃ តាមស្ទឹងព្រែកត្នោត) តាមប្រឡាយហនុមាន ឆ្លងកាត់ ៤ឃុំ ឃុំក្រាំងធ្នង់ ឃុំកណ្ដឹង ឃុំចំបក់ និងឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដោយមានការចូលរួមពី លោកប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកបាទីដោយមានប្រជាពលរដ្ឋចូលរួមចំនួន ៣១៦នាក់ នៅទីតាំងចំនួន៥ តាមបណ្ដោយប្រឡាយហនុមាន តាមទំនប់ទ្វារទឹកនីមួយៗ។
ពេលរសៀល បានបន្តចុះពិនិត្យទីតាំងដីសម្រាប់ធ្វើជាមជ្ឈមណ្ឌលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក្រោមការដឹកនាំរបស់ ឯកឧត្តម ចាន់ ចេស្ដា និង ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ។ ទីតាំងដីសម្រាប់ជ្រើសរើស ស្ថិតនៅស្រុកត្រាំកក់ ដែលមានដីចំការឈើនៅ ឃុំលាយបូរ ស្រុកត្រាំកក់ និងដីសហគមន៍ព្រៃឈើត្រពាំងធំខាងត្បូង ភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីជាជម្រើស ក្នុងការសម្រេចចិត្តសាងសង់មជ្ឈមណ្ឌល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម