ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤
លោក អ៊ុក ហាក់ នាយរងខណ្ឌជលផលតាកែវ បានសហការជាមួយមន្ត្រីសម្របសម្រួលបច្ចេកទេសគម្រោង IT2 គ្រូសម្របសម្រួលថ្នាក់ជាតិ និងគ្រូបង្គោលថ្នាក់ខេត្ត នៃគម្រោង Cap fish Aquaculture បានធ្វើទស្សន:កិច្ចសិក្សាកសិករនៅក្នុងកសិដ្ឋានពិសោធន៍សាកល្បង និង បើកវគ្គបណ្តុះ បណ្តាលស្តីពីកាធ្វើវារីវប្បកម្មឆ្លាតវៃ នៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ មានអ្នកចូលរួមពី អាជ្ញាធរឃុំ មន្រ្តីកសិកម្មឃុំ និង កសិករចូលរួមចំនួន ១៧ នាក់ ស្រី០២ នាក់ ស្ថិតក្រោមធិបតីភាព លោក ម៉ី សាហុន ជំទប់ទី១ ឃុំត្រពាំងក្រញូង ។ គាំទ្រដោយគម្រោង Cap fish Aquaculture។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម