ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤
លោក អ៊ុក ហាក់ នាយរងខណ្ឌជលផលតាកែវ បានសហការជាមួយមន្ត្រីសម្របសម្រួលបច្ចេកទេសគម្រោង IT1 និង អ្នកសម្របសម្រួលមកពីគម្រោដីសណ្តតំបន់អាស៊ីរបស់អង្គការ World fish ចំនួន ០៦នាក់ ស្រី០៣នាក់ បានធ្វើទិវាទីប្រមូលផលត្រីក្នុងស្រែរបស់កសិករចិញ្ចឹមត្រីក្រាញ់ពិសោធន៍ក្នុងស្រែ នៅឃុំ ត្រពាំងក្រញូង ស្រុកត្រាំកក់ ដោយមានអ្នកចូលរួមពីអាជ្ញាធរឃុំ មន្រ្តីកសិកម្ម និង កសិករចំនួន ២៧នាក់ ស្រី ០៧នាក់ ស្ថិតក្រោមធិបតីភាព លោក ពី ស៊ា ប្រធាការិយាល័យរដ្ឋបាល បុគ្គលិក លោក ម៉ី សាហុន ជំទប់ទី១រដ្ឋបាលឃុំត្រពាំងក្រញូង លោកទុយ ស៊ីណាក់ តំណាងអង្គការ World fish កម្ពុជា។ ទិវានេះគាំទ្រដោយគម្រោងដីសណ្តតំបន់អាស៊ី ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម