ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤
អង្គភាពអនុវត្តគ្រប់គ្រងគម្រោងខេត្ត (PPIU-TAK) បានធ្វេីការប្រជុំពិភាក្សាពីយន្តការនៃការរៀបចំចងក្រងក្រុមផលិតជីកំប៉ុស្តិ៍ ក្រោមការសម្របសម្រួលដោយលោក អ៊ុ សាវី ប្រធានគ្រប់គ្រងគម្រោងនៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ព្រមទាំងមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាឃុំឧត្តមសុរិយា មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត គណៈកម្មាការសហគមន៍កសិកម្ម និងកសិករបង្ហាញឡជីវឧស្ម័ន ទាំង ២៧គ្រួសារ។ កិច្ចប្រជុំនេះធ្វើនៅសហគមន៍កសិកម្មឧត្តមសុរិយា ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម