ថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤
លោកស្រី វាល់ ម៉ារ៉ា មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៏កសិកម្ម បានចុះទៅពិនិត្យពីស្ថានភាពដាំបន្លែនៅសហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់ សិ្ថតនៅភូមិត្រពាំងចក ឃុំត្រាំកក់ ដោយបានជួបផ្ទាល់ជាមួយ លោកស្រី ង៉ែតចាន់ ធារី ជានាយកប្រតិបត្តិរបស់សហគមន៍ ក្នុងនោះដែរលោកស្រីបានផ្តល់ពត៌មានពីបន្លែដែលដាំដុះនៅក្នុងផ្ទះសំណាញ់មាន ៤ប្រភេទ និងបានលក់ទៅអោយក្រុមហ៊ុនទទួលទិញក្នុងតម្លៃខុសៗគ្នា បើគិតត្រឹមថ្ងៃពុធក្នុងសប្តាហ៍នេះ ដូចខាងក្រោម៖
-ស្ពៃក្រញ៉ាញ់ ក្នុង១គីឡូតម្លៃ ១៥០០ រៀល
-ស្ពៃតឿ ក្នុង១គីឡូតម្លៃ ២៥០០រៀល
-ស្ពៃចង្កិះ ក្នុង១គីឡូតម្លៃ ២៥០០ រៀល
-សាលាដក្តោបក្នុង១គីឡូតម្លៃ ៣៥០០រៀល
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម