ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងមន្ត្រី​អង្គភាព​អនុវត្តន៍​គម្រោង​ខេត្ត​ PPIU-TAK ចំនួន​ ២រូប​ បានចូលរួមកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាលេីការអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន​ (CFAVC)​ ប្រចាំត្រីមាស
ចេញ​ផ្សាយ ០៦ ធ្នូ ២០២៤
34

ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងមន្ត្រី​អង្គភាព​អនុវត្តន៍​គម្រោង​ខេត្ត​ PPIU-TAK ចំនួន​ ២រូប​ បានចូលរួមកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាលេីការអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន​ (CFAVC)​ ប្រចាំត្រីមាស​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ ចាន់​ ចេស្តា​ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង​ ព្រមទាំង​មាន​ការចូលរួម​ពី​
ឯកឧត្ដម​ សំ​ ឆោមសង្ហា​ នាយកគម្រោង​ CFAVC លោកប្រធានគ្រប់គ្រងគម្រោង​ ឯកឧត្ដម​ អុឹង​ វណ្ណា​ អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ឯកឧត្ដម​តំណាងក្រសួងធនធានទឹក​ និងឧតុនិយម​ លោកអនុប្រធានក្រុមទីប្រឹក្សាគម្រោង​ CS2 ទីប្រឹក្សាគម្រោង​ CS2, CS1 ក្រុមការងារអង្គភាពគ្រប់គ្រង​ (​PMU​)​ និងអ្នកពាក់ពន្ធ័​។  កិច្ច​ប្រជុំ​នេះ​ធ្វើ​នៅសាលប្រជុំនាងនួន​ ក្រសួងកសិកម្ម​ ​រុក្ខាប្រមាញ់​   និងនេសាទ។

ចំនួនអ្នកចូលទស្សនា
Flag Counter