ថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤
លោក អុឹម ឧត្តម នាយសង្កាត់រដ្ឋបាលជលផលគោកធ្លក និងលោក លីម ស៊ុនឆ័យ នាយរងសង្កាត់ជលផលគោកធ្លក ដឹកនាំកម្លាំងសហគមន៍ ០៤នាក់ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ជាលទ្ធផលរឹបអូសឧបការណ៍នសាទខុសច្បាប់រួមមាន៖
-សៃយ៉ឺនស្បៃមុង ចំនួន ៥ មាត់លូ
-របាំងស្បៃប្រវែង ៣០០ ម៉ែត្រ
-បង្គោលឬស្សី ចំនួន ៥០ ដើម
-លបប្រើស១០០ (លបកន្ទុយកណ្តុរ) ចំនួន ០៩ គ្រឿង
-កូនត្រីចម្រុះ ចំនួន ៧ គ.ក បានលែងចូលក្នុងបឹងធម្មជាតិវិញ នៅចំនុចដែននេសាទក្នុងប្រឡាយប្រាសាក់ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម