ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤
លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យ អភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោកស្រី វាល់ ម៉ារ៉ា មន្ត្រីការិយាល័យ បានសម្របសម្រួលជាមួយសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ បានទទួលក្រុមប្រតិភូទៅទស្សនកិច្ចនៅសហគមន៍កសិកម្មទំនើប ដឹកនាំដោយលោកជំទាវ យ៉ឺស អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមមានក្រុមការងារគម្រោង ecoland នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម តំណាងសាកលវិទ្យាល័យពីប្រទេសអៀកឡង់ និងមានការចូលរួមពីគណៈកម្មាធិការសហគមន៍កសិកម្មទំនើប ក្រុមការងារនាយកប្រតិបត្តិ និងនិស្សិតស្ម័គ្រចិត្ត សរុបអ្នកចូលរួមចំនួន ១៩នាក់ ស្រី ៩នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម