ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធីប្រកាសខេត្តតាកែវ​ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
ចេញ​ផ្សាយ ០៦ ធ្នូ ២០២៤
43

ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន​ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធីប្រកាសខេត្តតាកែវ​ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល​ ក្រោមអធិបតីភាព​ លោក​ ទុយ​ សុភក្រ្តិ​ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ។  កិច្ច​ប្រជុំ​នេះ​ធ្វេីនៅសាលប្រជុំរដ្ឋបាលខេត្ត​ (អគារច្រកចេញចូលតែមួយ)។

ពេលរសៀល​ លោកប្រធានមន្ទីរ​ និងមន្ត្រី​អង្គភាព​អនុវត្តន៍​គម្រោង​ខេត្ត​ PPIU-TAK នៃគម្រោង​ខ្សែច្រវាក់​ផលិតកម្ម​ដោយ​ភាតរៈ​បរិស្ថាន​ បានចូលរួមប្រជុំពិភាក្សា​ និងរៀបចំផែនការថត​ ស្ប៉ត​ របស់គម្រោង​ តាម​ Zoom ។  ដឹកនាំសម្របសម្រួលអង្គប្រជុំដោយលោក​ ជា​ សាំង​ដូណា​ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍​ ព្រមទាំង​មានការចូលរួមពីលោកអនុប្រធានក្រុមទីប្រឹក្សាគម្រោង​ លោកទីប្រឹក្សាគម្រោង​ និងក្រុមហ៊ុន។

ចំនួនអ្នកចូលទស្សនា
Flag Counter