ថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤
លោកស្រី ឃឹម រតនា មន្រ្តីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្ត និងលោកស្រី ទុយ រ៉ានី មន្ត្រីការិយាល័យរដ្ឋបាលបុគ្គលិក ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន បានបើកវគ្គបណ្តុះបណ្តាលកសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ (CSA) សម្រាប់ព្រឹត្តិការណ៍ទី ០៥ នៅសហគមន៍កសិកម្មសុខភាព យើង ភូមិតាកឹម ឃុំតាភេម ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុប ៣០នាក់ ស្រី ១៨នាក់។
+ពេលរសៀល
បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញផលិតកម្ម ពូជចំប៉ីស៧០ ចំនួន ០១បង្ហាញ របស់កសិករឈ្មោះ ហ៊ិន ស្រី ដែលមានផ្ទៃដីបង្ហាញសរុបចំនួន ២ ០០០ ម៉ែត្រការ៉េ នៅសហគមន៍កសិកម្មត្រពាំងស្រង៉ែ ភូមិព្រៃពាល ឃុំអង្គតាសោម ស្រុកត្រាំកក់ ដោយទទួលបានទិន្នផលជាមធ្យម ៤,៩៤ ត/ហត
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម