ថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤
លោកសោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន រួមដំណើរជាមួយមន្ត្រីភ្នាក់ងារអង្គភាពអនុវត្តគម្រោង IA/GDA បានចុះត្រួតពិនិត្យសុពលភាពរយះពេល១ឆ្នាំ ការសាងសង់ឃ្លាំងស្តុក គ្រាប់ធញ្ញជាតិ (ស្រូវពូជនិងស្រូវចំណី)ចំនួន ៤សហគមន៍កសិកម្មដោយបានជួបពិភាក្សាជាមួយគណះកម្មាធិការសហគមន៍កសិកម្ម និងក្រុមជាង ដើម្បីពិនិត្យសម្រេចទំហំខូចខាតត្រូវជួសជុលកែលម្អរឡើងវិញ។ ក្រុមការងារគម្រោងបានផ្តល់ថវិកាសម្រាប់ជួសជុលជូនដល់គណះកម្មាធិការសហគមន៍កសិកម្មដែលមានដូចខាងក្រោម៖
+សហគមន៍កសិកម្មសុខភាពយើង
+សហគមន៍កសិកម្មដំរីរមៀល
+សហគមន៍កសិកម្មភូមិបឹងអមតៈ
+សហគមន៍កសិកម្មទួលព្រះវិហារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម