ថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤
អ្នកផ្សព្វផ្សាយឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ បានចុះប្រជុំក្រុមតូចតាមភូមិដេីម្បីផ្សព្វផ្សាយ និងស្វែងរកអ្នកស្ម័គ្រចិត្តជាវឡជីវឧស្ម័ន និងរោងជីកំប៉ុស្ដិ៍ចំនួន ៧ប្រជុំ ក្នុងស្រុកចំនួន ៥ រួមមាន៖
+ស្រុកត្រាំកក់
+ស្រុកកោះអណ្ដែត
+ស្រុកគិរីវង់
+ស្រុកអង្គរបុរី
+ស្រុកសំរោង
ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
- អ្នកចូលរួមសរុបចំនួន ១៨៥នាក់ ស្រី ១១៣នាក់
- អ្នកស្ម័គ្រចិត្តជាវ សរុបចំនួន ១៣នាក់ ស្រី ៨នាក់
- អ្នកចាប់អារម្មណ៍ សរុបចំនួន ៤៤នាក់ ស្រី ២៦នាក់
- អ្នកមិនចាប់អារម្មណ៍ សរុបចំនួន ១២៨នាក់ ស្រី ៧៩នាក់។
-បានផ្សព្វផ្សាយស្តីពីយន្តការចែករំលែកហានិភ័យនៃការ ប្រែប្រួលអាកាសធាតុ និងចែកហិរញ្ញប្បទានបៃតងចំនួន ១៨៥នាក់ ស្រី ១១៣នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម