ក្រុមការងារកម្មវិធី​ ASPIRE-AT រួមមានលោកស្រី ជា សនសោភា និងលោកស្រី សែន គន្ធា មន្រ្តីជំនួយការកម្មវិធី និងទីប្រឹក្សាសម្របសម្រួលកម្មវិធីប្រចាំខេត្ត​ បានធ្វេីការប្រជុំពិភាក្សាអំពីផែនការអាជីវកម្ម
ចេញ​ផ្សាយ ០៦ ធ្នូ ២០២៤
37

ថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤

ក្រុមការងារកម្មវិធី​ ASPIRE-AT រួមមានលោកស្រី ជា សនសោភា និងលោកស្រី សែន គន្ធា មន្រ្តីជំនួយការកម្មវិធី និងទីប្រឹក្សាសម្របសម្រួលកម្មវិធីប្រចាំខេត្ត​ បានធ្វេីការប្រជុំពិភាក្សាអំពីផែនការអាជីវកម្មជាមួយក្រុមប្រឹក្សាភិបាល និងសមាជិកសំខាន់ៗ របស់សហគមន៍កសិកម្មមាន់ស្រែអូរផុត ស្ថិតនៅភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុបចំនួន​ ៨នាក់ ស្រី​ ៦នាក់។ ប្រធានបទសំខាន់ដែលបានលើយកមកពិភាក្សារួមមាន÷
-ប្រវត្តិសហគមន៍កសិកម្ម
-ការវិភាគសេដ្ឋកិច្ចការចិញ្ចឹមមាន់យកពងលក់សម្រាប់ភ្ញាស់ និងការភ្ញាស់កូនមាន់
-ការស្រង់ឈ្មោះសមាជិកដែលមានភាគហ៊ុន និងចំនួនមាន់ដែលចិញ្ចឹម
+បញ្ហាប្រឈមផ្សេងៗ

ចំនួនអ្នកចូលទស្សនា
Flag Counter