ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
លោកស្រី ឃឹម រតនាមន្ត្រីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម និងលោកជួប ភារៈ មន្ត្រីការិយាល័យគ្រឿងយន្តកសិកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(SRP) ក្រុមទី២ ព្រឹត្ដិការណ៍ថ្ងៃទី៤ នៅសហគមន៍កសិកម្មសុខភាពយើង នៅឃុំតាភេម ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមចំនួនសរុប ៣០នាក់ ស្រី២០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម