ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ផន បុល មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញផលិតកម្មពូជស្រូវ ចំប៉ីស៧០ ចំនួន០១បង្ហាញ របស់កសិករឈ្មោះ វ៉ែន ស៊ាម ភេទស្រី ជាសមាជិកសហគមន៍កសិកម្មសំបួរចំរើនផល ដែលមានផ្ទៃដីបង្ហាញចំនួន ៣០០០ម៉ែត្រការ៉េ ជាលទ្ធផលទទួលបានទិន្នផលជាមធ្យម ៤៦២២ គក/ហត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម