ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមមានលោកស្រី គយ សុខុម ជំនួយការប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត លោក សៀង រ៉ែន មន្រ្តីជំនួយការ បានចុះរៀបចំវេទិកាចែករំលែកបទពិសោធន៍ភាពជោគជ័យរបស់កសិករនាំមុខមាន់ដល់សមាជិកសហគមន៍រនាមសាមគ្គីចំនួន៤៦នាក់ ស្រី៣៧នាក់ នៅបរិវេនវត្តស្រម៉ ស្ថិតនៅភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង។ នៅក្នុងកម្មវិធីនេះកសិករនាំមុខបានបង្ហាញពីសកម្មភាពដែលបានរៀនសូត្រពីកសិដ្ឋានគម្រូមាន់នៅខេត្តកំពង់ឆ្នាំង បង្ហាញពីកត្តាដែលចិញ្ចឹមមាន់ជោគជ័យ និងពិភាក្សាពីបញ្ហាប្រឈមនានាដែលកសិករចិញ្ចឹមមាន់ជួបប្រទះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម