ចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញផលិតកម្មពូជស្រូវ ផ្ការំដួល
ចេញ​ផ្សាយ ០៦ ធ្នូ ២០២៤
35

ថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

លោក​ សុខ​ រេត​ មន្រ្តីការិយាល័យកសិឧស្សាហកម្ម​ ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញផលិតកម្មពូជស្រូវ ផ្ការំដួល ចំនួន​ ០១បង្ហាញ របស់​កសិករ​ឈ្មោះ​ ឯម​ ឃឺន​ ភេទ​ស្រី​ ជាសមាជិក​សហគមន៍កសិកម្មសាមគ្គីមានជ័យ​ ភូមិផ្លូវលោក​ ឃុំត្រពាំងក្រញូង​  ស្រុកត្រាំកក់​ ដែល​មាន​ផ្ទៃ​ដី​បង្ហាញ​ ៣០០០ម៉ែត្រ​ការ៉េ​ ដោយទទួលទិន្នផលមធ្យម​ ៤.៦តោន/ហត។ 

ចំនួនអ្នកចូលទស្សនា
Flag Counter