ក្រុមការងារកម្មវិធី​ ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ០៦ ធ្នូ ២០២៤
31

ថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

ក្រុមការងារកម្មវិធី​ ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​ រួមមានលោក អ៊ុច សេវាន្ធី មន្ត្រីទទួលបន្ទុកសហគមន៍កសិកម្មនិងមន្ត្រីជំនួយការកម្មវិធី ASPIRE -AT និងទីប្រឹក្សាសម្របសម្រួលកម្មវិធីប្រចាំខេត្ត​ រួមជាមួយលោក លី ពន្លឺ ប្រធានការិយាល័យតាមដាន និងវាយតម្លៃសហគមន៍កសិកម្ម នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងសមាជិកសំខាន់ៗ នៅសហគមន៍កសិកម្មត្រពាំងស្រង៉ែ  ស្ថិតនៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុបចំនួន ២៣ នាក់ ស្រី១២នាក់។ ប្រធានបទសំខាន់ដែលបានលើកយកមកបង្ហាញរួមមាន÷
-ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍
-ផែនការអាជីវកម្ម និងផែនការផលិតកម្ម
-ការផ្សព្វផ្សាយ និងលក់ផលិតផល។

ចំនួនអ្នកចូលទស្សនា
Flag Counter