ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤
មន្រ្តីការិយាល័យផលិតកម្ម និង បសុព្យា បាលខេត្ត ៥នាក់ បានសហការជាមួយលោក កង អេត មន្រ្តីទទួលបន្ទុកពេទ្យសត្វការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកត្រាំកក់ ដោយមានការចូលរួមពី លោក រី ភាព ក្រុមប្រឹក្សាឃុំត្រពាំងក្រញូង លោកមេភូមិបុស្សតាផង់ និងអាជ្ញាធរពាក់ព័ន្ធ ចុះណែនាំពីវិធានជីវសុវត្ថិភាព របៀបព្យាបាលសត្វឈឺ ដល់កសិករចិញ្ចឹមគោ ដោយសង្ស័យថាជាជំងឺអុតក្ដាមគោ ដែលមានរោគសញ្ញា គ្រុនក្ដៅ ហៀរទឹកមាត់ ដំបៅក្រចក និងមាត់ អន់ចំណី មិនចង់ធ្វើចលនា។ ជាលទ្ធផលបានព្យាបាលគោឈឺចំនួន ២៧ក្បាល បាញ់ថ្នាំរំងាប់មេរោគ ៤ក្រោល ស្មេីនឹង ១២៧ក្បាល ព្រមទាំងផ្ដល់ថ្នាំសម្លាប់មេរោគ ៤ដប ថ្នាំម្លឺមីឌីទ្បែន ចំនួន ៦០ដប ទុកអោយគាត់ប្រេីប្រាស់បន្ត។
តម្លៃសត្វរស់ និងស៊ុតបក្សីៈ
+ជ្រូកកសិដ្ឋានសុីភី ៩ ០០០៛/គក្រ
+ជ្រូកកសិករ ៨ ៥០០៛/គក្រ
+មាន់បីសាសន៍ ៨ ៦០០៛/គក្រ
+មាន់សាច់ ៣ ៧០០៛/គក្រ
+មាន់ស្រែ ១៨ ៥០០៛/គក្រ
+ពងមាន់កសិដ្ឋាន ៣៤០-៤០០៛/គ្រាប់
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១១ ៥០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ ៥០ ០០០៛/ក្បាល
+ពងទាសាប ៤២០-៤៤០៛/គ្រាប់
+ពងទាកូន ៦០០-៦១០៛/គ្រាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម