ចុះធ្វើទស្សន:កិច្ចសិក្សា និងថតវីដេអូ លើប្រព័ន្ធស្រែចិញ្ចឹមបង្កងពិសោធន៍
ចេញ​ផ្សាយ ០៤ ធ្នូ ២០២៤
31

ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤

លោក អ៊ុក ហាក់ នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត បានសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល ដែលដឹកនាំដោយលោក ថាយ សុមុន្នី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម បានជូនប្រតិភូមកពី FFRC នៃសាធារណ:រដ្ឋប្រជាមានិតចិន ចំនួន០៩ នាក់ ស្រី ០១នាក់ និង ក្រុមទូរទស្សន៍ប៉ុស្តិ៍បាយ័ន្តចំនួន ០២នាក់ ចុះធ្វើទស្សន:កិច្ចសិក្សា និងថតវីដេអូ លើប្រព័ន្ធស្រែចិញ្ចឹមបង្កងពិសោធន៍ចំនួន ០១គ្រួសារ នៅឃុំអូរសារាយ និង នៅប្រព័ន្ធចិញ្ចឹមត្រីទីឡាព្យ៉ាខ្មៅ និងទីឡាព្យ៉ាក្រហមចិញ្ចឹមពិសោធន៍ក្នុងស្រែ នៅឃុំជាងទងស្រុកត្រាំកក់ ចំនួន ០២គ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter