ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក អុីង សុភិន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមនិងមន្រ្តី ២នាក់ បានបន្តសហការជាមួយក្រុមការងារវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដឹកនាំសម្របសម្រួលដោយលោកស្រី ចន្ទ័ ម៉ាទ្បែន ដោយមានការចូលពីលោក កង អេត មន្រ្តីទទួលបន្ទុកពេទ្យសត្វការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកត្រាំកក់ ចុះពិនិត្យទីតាំងផ្សារលក់បក្សីរស់ នៅផ្សារអង្គតាសោម ផ្សារដំណាក់សេក ផ្សារអង្គរកា និងជួបសម្ភាសន៍កសិករចិញ្ចឹមមាន់ ចំនួន ៤កន្លែង ក្នុងមូលដ្ឋានស្រុកត្រាំកក់ ជាបណ្ដាញពាក់ពន្ធ័ និង surveillance ទៅលេីជំងឺផ្ដាសាយបក្សី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម