ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤
មន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ចំនួន ០៣នាក់ ស្រី ០៣នាក់ និងមន្ត្រីសហការនៃមន្ទីរកសិកម្មខេត្តចំនួន ០៣នាក់ បានបេីកវគ្គបណ្ដុះបណ្ដាលស្ដីពីផលិត កម្មដំណាំស្រូវប្រកបដោនិរន្តរភាព (SRP) ព្រឹត្តិការណ៍ទី ៥ ចំនួន ០៣វគ្គ ព្រមទាំងបានរៀបចំកម្មវិធីទិវាស្រែ ក្នុងនោះរួមមាន៖
+សហគមន៍កសិកម្មស្វាយរន្ធអមតះ ភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង
+សហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក ភូមិបេង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត
+សហគមន៍កសិកម្មលំពង់សាមគ្គី នៅភូមិពានមាសកើត ឃុំលំពង់ ស្រុកបាទី។ ជាលទ្ធផលនៃការវាស់ស្ទង់ទិន្នផលឃេីញថាគិតជាមធ្យមមានចំនួន ៦តោន/ហិចតា។ កម្មវិធីទិវាស្រែនេះមានអ្នកចូលរួមសរុបចំនួន ១៥០នាក់ ស្រី ៩១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម