លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមកិច្ចប្រជុំឆ្លុះបញ្ចាំង និងពិភាក្សារៀបចំផែនការសម្រាប់ការងារផលិតកម្មរបស់សហគមន៍កសិកម្មទំនើបបន្លែ
ចេញ​ផ្សាយ ០៤ ធ្នូ ២០២៤
33

ថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨​ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤

លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមកិច្ចប្រជុំឆ្លុះបញ្ចាំង និងពិភាក្សារៀបចំផែនការសម្រាប់ការងារផលិតកម្មរបស់សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីលោក ខៀវ ភារម្យ ប្រធានការិយាល័យអភិវឌ្ឍន៍មុខជំនួញ នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងគណៈកម្មាធិការសហគមន៍កសិកម្មទំនើប សរុបអ្នកចូលរួម ១០នាក់ ស្រី ។ កិច្ច​ប្រជុំ​នេះ​ធ្វើ​នៅស្នាក់ការសហគមន៍កសិកម្ម​ស្ថិតនៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

ចំនួនអ្នកចូលទស្សនា
Flag Counter