ថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤
មន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន ចំនួន ០៣នាក់ ស្រី ០៣នាក់ និងមន្ត្រីសហការនៃមន្ទីរកសិកម្មខេត្តចំនួន ០៣នាក់ បានបេីកវគ្គបណ្ដុះបណ្ដាលស្ដីពីផលិតកម្មដំណាំពូជស្រូវប្រកបដោយនិរន្តរភាព(SRP) ព្រឹត្តិការណ៍ទី ៥ ចំនួន ០៣វគ្គ ព្រមទាំងរៀបចំកម្មវិធីទិវាស្រែផងដែរ ក្នុងនោះរួមមានដូចខាងក្រោម៖
+សហគមន៍កសិកម្មឧត្ដមសុរិយា ឃុំឧត្ដមសុរិយា ស្រុកត្រាំកក់
+សហគមន៍កសិកម្មបក្សីរីករាយ ឃុំជាងទង ស្រុកត្រាំកក់
+សហគមន៍កសិកម្មចំប៉ាព្រៃផ្ដៅ ឃុំចំប៉ា ស្រុកព្រៃកប្បាស។ សម្រាប់ការវាស់ស្ទង់ទិនផលទាំង ៣សហគមន៍កសិកម្មខាងលេី ឃេីញថាគិតជាមធ្យមមានចំនួន ៦តោន/ហិចតា។ កម្មវិធីទិវាស្រែនេះមានអ្នកចូលរួមសរុបចំនួន ១៥០នាក់ ស្រី ១០៨នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម