ថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក អុីង សុភិន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមនិងមន្រ្តីបានជួបប្រជុំជាមួយក្រុមការងារវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដឹកនាំសម្របសម្រួលដោយលោកស្រី ចន្ទ័ ម៉ាទ្បែន ស្ដីពី"ការជ្រេីសរេីសទីតាំងដែលពាក់ពន្ធ័ និង surveillance ទៅលេីជំងឺផ្ដាសាយបក្សី"បន្ទាប់មកក្រុមការងារបានបន្តចុះពិនិត្យច្រវាក់ផលិតកម្មមាន់នៅកសិដ្ឋានចិញ្ចឹមមាន់ភូមិត្រពាំងធំ ឃុំរនាម និងទីផ្សារបក្សីរស់កន្លែងបោចមាន់ ផ្សារកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង។
តម្លៃសត្វរស់ និងស៊ុតបក្សីៈ
+ជ្រូកកសិដ្ឋានសុីភី ៩ ០០០៛/គក្រ
+ជ្រូកកសិករ ៨ ៥០០៛/គក្រ
+មាន់បីសាសន៍ ៨ ៦០០៛/គក្រ
+មាន់សាច់ ៣ ៧០០៛/គក្រ
+មាន់ស្រែ ១៨ ៥០០៛/គក្រ
+ពងមាន់កសិដ្ឋាន ៣៤០-៤០០៛/គ្រាប់
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១១ ៥០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ ៥០ ០០០៛/ក្បាល
+ពងទាសាប ៤២០-៤៤០៛/គ្រាប់
+ពងទាកូន ៦០០-៦១០៛/គ្រាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម