ថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក សុខ ចាន់សុផល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានចូលរួមវគ្គបណ្ដុះបណ្ដាលមន្ត្រីសម្ភាសន៍ការប្រមូលទិន្នន័យអង្កេតកសិកម្មកម្ពុជាឆ្នាំ ២០២៥ នៅមន្ទីរផែនការខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្ដម សូ តូនែរ អនុរដ្ឋលេខាធិការស្ថិតិសេដ្ឋកិច្ច នៃក្រសួងផែនការ។ វគ្គបណ្ដុះបណ្ដាលនេះសហការ រៀបចំដោយ វិទ្យាស្ថានស្ថិតិក្រសួងផែនការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អង្គការស្បៀងកសិកម្មនៃសហប្រជាជាតិ(FAO) និងមន្ទីរផែនការរាជធានី ខេត្ត ចាប់ពីថ្ងៃទី១៨ ដល់ ២២ ខែវិច្ឆកា ឆ្នាំ២០២៤។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម