ថ្ងៃពុធ ១៣ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក ទូង សុខុម អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ តំណាងឲ្យលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមពិធីបើកផ្សារចុងសប្តាហ៍លក់ផលិតផលខ្មែរ(បន្លែ មាន់ស្រែ និងអង្ករផ្ការំដួល) អង្គតាសោមរបស់សហភាពសហគមន៍កសិកម្មត្រាំកក់ នៅក្នងបរិវេណការិយាល័យកសិកម្មចាស់ស្ថិតក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ រោមអធិបតីភាព លោកសុខ មុន្នី អនុប្រធានមន្ទីរពាណិជ្ជកម្ម លោកគង់ មឿន ប្រធានសហភាពសហគមន៍ត្រាំកក់ លោកហេង សារ៉ន មន្រីអង្គការ Uni4Coop
និងមានការចូលរួមពីសមាជិក សមាជិការសរុប ២៥នាក់ ស្រី ៧នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម