លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានបន្តសហការណ៍សម្រប​ សម្រួល ជាមួយក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម
ចេញ​ផ្សាយ ០៤ ធ្នូ ២០២៤
35

ថ្ងៃពុធ ១៣ កើត ខែកត្តិក ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤

លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានបន្តសហការណ៍សម្រប​ សម្រួល ជាមួយក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម​ ដើម្បីផ្សព្វផ្សាយពីគោលការណ៍ថ្មីរបស់សហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់ ដល់បងប្អូនប្រជាកសិករដែលកំពុងដាំដុះបន្លែក្នុងផ្ទះសំណាញ់ នៅមិនទាន់បានចូលជាសមាជិកសហគមន៍កសិកម្មទំនើប ដោយប្រើវិធីសាស្ត្រ ជួបប្រជុំក្រុមតូច និងជួបផ្ទាល់ជាមួយកសិករតាមខ្នងផ្ទះ នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់។ ជាលទ្ធផលក្រុមការងារបានជួបផ្សព្វផ្សាយ និងសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជាកសិករចំនួន ២៥គ្រួសារ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter