ថ្ងៃពុធ ១៣ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤
ក្រុមការងារកម្មវិធីASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ រួមមានលោក នួន ទិត្យភារាម មន្រ្តីជំនួយការ និងសហការី និងទីប្រឹក្សាសម្របសម្រួលកម្មវិធីប្រចាំខេត្តតាកែវរួមជាមួយលោក ហម សៀកឡេង អនុប្រធានការិយាល័យអភិវឌ្ឍន៍មុខជំនួញ នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងសមាជិកសំខាន់ៗ នៅសហគមន៍កសិកម្មសំភ្លីអង្គរង្សី ស្ថិតនៅភូមិគ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ដែលមានអ្នកចូលរួមសរុបចំនួន ២៤នាក់ ស្រី ៦នាក់ ប្រធានបទសំខាន់ដែលបានលើកយកមកបង្ហាញរួមមាន÷
-ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍
-ផែនការអាជីវកម្ម និងផែនការផលិតកម្ម
-ការផ្សព្វផ្សាយ និងលក់ផលិតផល
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម