ថ្ងៃពុធ ១៣ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤
លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និង លេាកស្រី ឃឹម រតនា មន្រ្តីការិយាល័យ បានចុះជួបគណកម្មការនិងសមាជិកសហគមន៍កសិកម្ម ឧត្តមសូរិយា ស្ថិតនៅឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ដេាយបានជួបពិភាក្សាផែនការផលិតកម្មគ្រាប់ពូជស្រូវផ្ការំដួលយកមកផលិតចំណាត់ថ្នាក់គ្រាប់ពូជសុទ្ធគ្រឹះ(F.S) ដេីម្បីផលិតបានជា គ្រាប់ពូជចុះបញ្ជី(R.S) និងគ្រាប់ពូជស្រូវសែនក្រអូប០១ ចំណាត់ថ្នាក់សុទ្ធគ្រឹះ(F.S) ផលិតមកជាចំណាត់ថ្នាក់ចុះបញ្ជី (R.S) និងពូជស្រូវវិញ្ញាបនបត្រ័ (C.S)។
-បានចុះត្រួតពិនិត្យលើស្រែផលិតកម្មគ្រាប់ពូជគ្រឹះផ្ការំដួល និងសែនក្រអូន០១ និងស្រែផលិតកម្មពូជស្រូវវិញ្ញាបនបត្រ(C.S) នៅសហគមន៍កសិកម្មឧត្តមសុរិយា ភូមិត្រពាំងថ្លាន់ ឃុំឧត្តសុរិយា ស្រុកត្រាំកក់ ដែលមានអ្នកចូលរួម ០៨ នាក់ ស្រី ០៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម