ថ្ងៃអង្គារ ១២ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤
មន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ចំនួន ០៣នាក់ ស្រី ០២នាក់ និងមន្ត្រីសហការ ចំនួន ០៣នាក់ ស្រី ០១នាក់ បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពី ការអនុវត្ដន៍កសិកម្មវៃឆ្លាត ធន់នឹងអាកាសធាតុ( CSA) ព្រឹត្ដិការណ៍ទី០២ ចំនួន ០៣វគ្គ តាមរយៈអគ្គនាយកដ្ឋានកសិកម្ម រួមមាន៖
+នៅសហគមន៍កសិកម្មត្រពាំងស្រង៉ែ
+សហគមន៍កសិកម្មគិរីឧត្ដមតាអូរ
+សហគមន៍កសិកម្មសំភ្លឺអង្គរង្សី
ដែលមានអ្នកចូលរួមអ្នកចូលរួមសរុប ៩០នាក់ ស្រី ៥០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម