អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TAK បាន​បេីក​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​ការ​ផលិត​ជី​កំប៉ុស្ដិ៍​ និង​ការ​ប្រើប្រាស់​ដល់​កសិករ​ និង​សហគមន៍​កសិកម្ម
ចេញ​ផ្សាយ ០៤ ធ្នូ ២០២៤
31

ថ្ងៃអង្គារ ១២ កើត ខែកត្តិក ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤

អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TAK បាន​បេីក​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​ការ​ផលិត​ជី​កំប៉ុស្ដិ៍​ និង​ការ​ប្រើប្រាស់​ដល់​កសិករ​ និង​សហគមន៍​កសិកម្ម​ ដែលមានការចូលរួម​ពី​តំណាង​សហគមន៍​កសិកម្ម​ និង​កសិករគំរូ​បង្ហាញ​ ឡជីវឧស្ម័ននិង​រោងជីកំប៉ុស្តិ៍​ មក​ពីសហគមន៍​កសិកម្ម​ចំនួន​ ៤​ រួម​មាន​៖
+សហគមន៍​កសិកម្ម​ឧត្ដម​សុរិយា​
+សហគមន៍​កសិកម្ម​សំបួរ​ចំរើន​ផល
+សហគមន៍​កសិកម្ម​សាមគ្គី​មាន​ជ័យ​
+និង​សហគមន៍​កសិកម្ម​បក្សី​រីករាយ​។ ដែល​មាន​អ្នក​ចូលរួម​សរុប​ចំនួន​ ១៦នាក់​ ស្រី​ ១០នាក់​។ វគ្គ​បណ្ដុះបណ្ដាល​ធ្វើ​ឡេីង​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​តាកែវ​។                  

ចំនួនអ្នកចូលទស្សនា
Flag Counter