ថ្ងៃពុធ ៦ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤
ក្រុមការងារកម្មវិធីASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមមានលោកស្រី គយ សុខុម ជំនួយការប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត លោក សៀង រ៉ែន មន្រ្តីជំនួយការ និងទីប្រឹក្សាសម្របសម្រួលកម្មវិធីប្រចាំខេត្តតាកែវបានចុះរៀបចំវេទិកាចែករំលែកបទពិសោធន៍ភាពជោគជ័យរបស់កសិករនាំមុខបន្លែដល់សមាជិកសហគមន៍ស្វាយរន្ធអមត ចំនួន៣២នាក់ ស្រី២០នាក់ នៅស្នាក់ការសហគមន៍ ស្ថិតនៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង។ នៅក្នុងកម្មវិធីនេះកសិករនាំមុខបានបង្ហាញពីសកម្មភាពដែលបានរៀនសូត្រពីកសិដ្ឋានគម្រូនៅខេត្តសៀមរាប បង្ហាញពីដំណាំដែលគាត់បានដាំ បច្ចេកទេសការប្រើប្រាស់ជី និងពិភាក្សាពីបញ្ហានានាដែលកសិករដាំបន្លែជួបប្រទះផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម