ថ្ងៃពុធ ៦ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤
លោកនាយផ្នែកជលផលបូរីជលសារ សហការ ជាមួយសហគមន៍នេសាទ សរុបកំលាំងចំនួន ៧នាក់ បានចុះបង្ក្រាបបទល្មើសនេសាទដោយដកហូតបានឧបករណ៍នេសាទខុសច្បាប់ នៅឃុំរមេញ ស្រុកកោះអណ្តែត រួមមានៈ
- សៃយ៉ឺនស្បៃមុងចំនួន ១២មាត់លូ
- របាំងស្បៃមុងប្រវែង ៩០០ម៉ែត្រ
- បង្គោលឬស្សីចំនួន ២៥០បង្គោល
- ត្រីចម្រុះទម្ងន់ ៥០គ.ក្រ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម