អមដំណើរ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យមើលផលប៉ះពាល់ជំនន់ទឹកភ្លៀងមកពីខេត្តកំពង់ស្ពឺ និងភ្លៀងក្នុងខេត្តតាកែវ
ចេញ​ផ្សាយ ០៤ ធ្នូ ២០២៤
33

ថ្ងៃពុធ ៦ កើត ខែកត្តិក ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤

លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ត្រីជំនាញ បានអមដំណើរ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យមើលផលប៉ះពាល់ជំនន់ទឹកភ្លៀងមកពីខេត្តកំពង់ស្ពឺ និងភ្លៀងក្នុងខេត្តតាកែវ នៅក្នុងស្រុកបាទី ដែលប៉ះពាល់ ចំនួន ១០ឃុំ ស្មើ ៦១ភូមិ ចំនួន ៧៣៦ហិកតា និង រុះរើដក សៃយ៉ឺន ដាក់រាំងនៅមុខទ្វារទឹក និងតាមប្រឡាយចំនួន ០៤ នៅតាមបណ្ដោយប្រឡាយពីឃុំកណ្ដឹង រហូតទៅដល់ឃុំត្នោត ស្រុកបាទី។

ចំនួនអ្នកចូលទស្សនា
Flag Counter