មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TAK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរៈបរិស្ថាន (CFAVC) និងតំណាងកសិករនិងសហគមន៍
ចេញ​ផ្សាយ ២៥ វិច្ឆិកា ២០២៤
48

ថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤

លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្ដកសិកម្ម ខេត្ត និងលោក​ស្រី ផន បុល មន្ត្រី​ការិយាល័យ​ផ្សព្វផ្សាយ​កសិកម្មខេត្ត ជាមន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TAK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរៈបរិស្ថាន (CFAVC) និងតំណាងកសិករនិងសហគមន៍ចូលរួមចំនួន ០៧នាក់ស្រី ០១នាក់ បានចូលរួមវគ្គបណ្ដុះ បណ្ដាលស្តីពី​វិធីសាស្រ្ដប្រមូលសំណាកលើផ្នែកជាលិកាវប្បកម្មដំឡូងមី ជីជីវសាស្រ្ដ និងថ្នាំជីវសាស្រ្ដ ក្រោមអធិបតីភាពលោក យ៉ាង សុហេង អនុប្រធានមន្ទីរពិសោធន៍ជាតិកសិកម្ម នៃអគ្គនាយកកដ្ឋានកសិកម្ម។ វគ្គបណ្តុះបណ្តាលនេះ ធ្វេីនៅសណ្ឋាគារសង្គហមិត្តខេត្តកែប ។

ចំនួនអ្នកចូលទស្សនា
Flag Counter