ថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤
លោកស្រី គយ សុខុម ជំនួយ ការប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត លោក សៀង រ៉ែន មន្រ្តីជំនួយការ និងទីប្រឹក្សាសម្របសម្រួលកម្មវិធីប្រចាំខេត្ត បានចុះរៀបចំវេទិកាចែករំលែកបទពិសោធន៍ភាពជោគជ័យរបស់កសិករនាំមុខបន្លែ ដែលបានរៀនសូត្រពីកសិដ្ឋានគម្រូនៅខេត្តសៀមរាប ដើម្បីបង្ហាញពីបច្ចេកទេសដាំបន្លែ និងពិភាក្សាពីបញ្ហានានាដែលកសិករដាំបន្លែជួបប្រទះ ដល់សមាជិកសហគមន៍សំភ្លឺអង្គរង្សី ចំនួន ៤២នាក់ ស្រី ២២នាក់។ កិច្ចប្រជុំនេះធ្វើនៅសហគមន៍កសិកម្មសំភ្លីអង្គរង្សី ស្ថិតនៅភូមិគ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម