ថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលតាកែវ បានដឹកនាំលោកនាយ-នាយរងផ្នែកជលផលអង្គរបូរី លោកនាយ-នាយរងសង្កាត់ជលផលគោកធ្លក មន្ត្រីខណ្ឌ និងកម្លាំងសហគមន៍នេសាទព្រែកផ្ទោល ដាក់ជើងតាង ចំនួន ២០តាង ការពារក្នុងអន្លុងអភិរក្សត្រីមេពូជដើមរំដេញ ស្ថិតក្នុងភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គបូរី ខេត្តតាកែវ។
សមាសភាពអញ្ជើញចូលរួមមាន៖
- លោកសមាជិកក្រុមប្រឹក្សាឃុំព្រែកផ្ទោល
- លោកមេភូមិភ្នំបាទេព មេភូមិអង្គរ មេភូមិកំពង់ពោធិ៍ មេភូមិភ្នំបូរី
- លោកប្រជាការពារភូមិអង្គរ ភូមិកំពង់ពោធិ៍ ភូមិភ្នំបូរី និង
- ប្រជាពលរដ្ឋក្នុងភូមិ នៃឃុំព្រែកផ្ទោល សរុប ចំនួន ៤០នាក់ ស្រី ០២នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម