ថ្ងៃអាទិត្យ ៣ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក ញ៉ីប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងលោកអភិបាលស្រុកអង្គរបូរី និងអ្នកពាក់ពន្ធ័ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងទឹកហូរចុះមកពីខាងស្រុកព្រៃកប្បាស បណ្តាលអោយលិចស្រូវប្រាំងទើបតែបានព្រួសរយ:ពេលពី ០៣ ទៅ ០៥ថ្ងៃរបស់ប្រជាពលរដ្ឋនៅភូមិតាមូង និងភូមិយាផ្អើ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ប្រមាណ
៣០ហិចតា ។
ចំពោះការឆ្លើយតបបញ្ហានេះ អាជ្ញាធរភូមិ ឃុំ និងស្រុក កំពុងរៀបចំបើកទ្វារទឹកនៅទំនប់អាងកំណប់ស្ថិតនៅឃុំព្រៃផ្គាំ ដើម្បីធ្វើការសង្រោះស្រូវទាំងនេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម