ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤
ក្រុមការងារកម្មវិធី ASPIRE-AT មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរួមមានៈ លោកស្រី គយ សុខុម ជំនួយការប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត លោក សៀង រ៉ែន មន្រ្តីជំនួយការ និងទីប្រឹក្សាគ្រប់គ្រងកម្មវិធីប្រចាំខេត្តតាកែវ បានចុះជួបប្រជុំពិភាក្សាជាមួយសហគមន៍សំភ្លឺអង្គរង្សី មន្រ្តីកសិកម្មឃុំ និងកសិករនាំមុខបន្លែ ដើម្បីរៀបចំវេទិការចែករំលែកភាពជោគជ័យរបស់កសិករនាំមុខដល់សមាជិកសហគមន៍ចំនួន ១៥០នាក់។ កិច្ចប្រជុំនេះធ្វើនៅស្នាក់ការសហគមន៍ស្ថិតនៅភូមិគ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត សរុបអ្នកចូលរួម ៩នាក់ ស្រី ៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម