ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ខេត្ត រួមនិងលោក ឆៃ សារ៉េតអនុប្រធានការិយាល័យ និងលោក កាក់ សើ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបូរីជលសារ បានបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេស កៀរពង្រាបដីស្រែឲ្យស្មើ ដោយ គ្រឿងយន្តកសិកម្មដល់កសិករ នៅឃុំបូរីជលសារ ស្រុកបូរីជលសារ ក្រោមអធិបតីភាព លោក ទន់ ហម ប្រធានក្រុមប្រឹក្សាឃុំបូរីជលសារ ស្រុកបូរីជលសារ តាមរយៈថវិកាគាំទ្រតាមកម្មវិធីរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សរុបអ្នកចូលរួមចំនួន ៣០នាក់ ស្រី ០៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម