បើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP)
ចេញ​ផ្សាយ ២៣ វិច្ឆិកា ២០២៤
26

ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤

មន្ត្រី​អង្គភាព​អនុវត្ត​គម្រោង​ខេត្ត​ PPIU-TAK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន​ ចំនួន​ ៨នាក់​ ស្រី​ ០២នាក់​ បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP) ព្រឹត្ដិការណ៍ថ្ងៃទី៤​ ចំនួន​ ០៣ប្រជុំ​ និងព្រឹត្តិការណ៍ទី៣ ចំនួន ១ប្រជុំ នៅសហគមន៍កសិកម្ម រួម​មាន​ដូច​ខាង​ក្រោម​៖
-សហគមន៍កសិកម្មសាមគ្គីមានជ័យ​ នៅឃុំត្រពាំងក្រញូង​ ស្រុកត្រាំកក់​ ។
-សហគមន៍កសិកម្ម ពន្លឺសរីរាង្គ ឃុំពេជ្រសារ ស្រុក កោះអណ្ដែត​។
-សហគមន៍កសិកម្ម ទួលព្រះវិហារ ភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស។ ​
-សហគមន៍កសិកម្ម សុខភាពយើង ឃុំតាភេម ស្រុកត្រាំកក់
សរុបអ្នក​ចូលរួម​ចំនួន​ ១២០នាក់​ ស្រី​ ៧៦នាក់​។

ចំនួនអ្នកចូលទស្សនា
Flag Counter